នៅព្រឹកថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ លោក ផេង ស៊ីថា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទទួលបន្ទុកនិស្សិតអាហារូបករណ៍ពីសប្បុរជននានា លោក ទ្រី សេងអាន អនុប្រធានសិក្សាធិការដ្ឋាន លោក ចាន់ វិបុល ប្រធាន ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និងមន្រ្តីដែលទទួលបន្ទុកនិស្សិតអាហារូបករណ៍  បានជួបនឹងសំណេះសំណាលជាមួយនិស្សិតចំនួន២២នាក់ទាំង៥ជំនាញ ដែលទទួលអាហារូបករណ៍លោកជំទាវ ខៀវ មាលី ស្ថាបនិកសមាគម សុកខៀវ សមិទ្ធិ ដើម្បីសិល្បៈ។

ក្នុងការសំណេះសំណាលនិស្សិតអាហារូបករណ៍ លោកសាកលវិទ្យាធិការរងបានសួរនាំនិស្សិតពីការរៀនសូត្រក្នុងឆ្នាំកន្លងទៅ និងក្រើនរំលឹកឱ្យនិស្សិតខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាមូលធនមនុស្សរបស់សង្គមជាតិនាពេលអនាគត។     ជាចុងក្រោយលោក ចាន់ វិបុល ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានបានប្រគល់ថវិការបស់ សមាគម សុកខៀវ សមិទ្ធិ ដើម្បីសិល្បៈ ដល់និស្សិតដែលទទួលអាហារូបករណ៍ទាំង២២នាក់ដើម្បីបង់ថ្លៃសិក្សា។