Watanakbotra “David” Kong
I met Sami when he joined SokSiphana&associates as an Intern. I got the opportunities to work with him on various projects. Despite being a high school graduate, Sami displays great leadership and critical thinking skills. Combined with his creativity, he is able to come up with innovative solution to challenging issues within a project. In terms of working style, he is very diligent and enthusiastic. He is keen to learn new things but also willing share with others, his personal insights and observation.
The most significant project that he was involved in was our firm’s file restructuring and knowledge management. Along with his team, he helped to come up with a new filing structure, file migration and organization which had made document filing clearer and more efficient for us. On top of that, he also contributed to the firm’s knowledge body by assisting his colleagues with various research projects, drafting and proofreading.
It has been a great pleasure working with Sami. I am certain that no matter which organization he is a part of, his knowledge, passion, enthusiasm and insight will greatly contribute to the team’s growth.
Marika Els
សាមី ប្រៀបដូចជាប្អូនប្រុសរបស់ខ្ញុំ ។ ពួកយើងបានចែករំលែកនូវចំណង់ចំណូលចិត្តដែលមិនចេះឆ្អែតឆ្អន់ របស់ពួកយើង អំពី រឿងល្ខោន។
Sami was like my baby brother and we shared an insatiable passion for theatre.
Hiratsuka Niki
ខ្ញុំតែងតែចាត់ទុកថា សាមី ជាអ្នកនិពន្ធដ៏អស្ចារ្យ និងជាអ្នកដឹកនាំរឿងដ៏ល្អម្នាក់ ។ សាមី បានផ្តល់កិត្តិយសឱ្យខ្ញុំសម្តែងក្នុងរឿង ‘12-8’ ដែលរឿងនេះបានចាក់ដោតមនោសញ្ចេតនារបស់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន។
I will always see Sami as the phenomenal playwright and director of the play which he gave me the honour of acting in, ‘12-8’, which struck deep emotional chords with audience members from all walks of life.
Kristen Winters
ខ្ញុំពិតជាអរគុណចំពោះ សាមី ដែលធ្វើអោយខ្ញុំដឹងថា ខ្ញុំគួរនៅទីណា និង បានដាស់ភាពច្នៃប្រឌិតរបស់ខ្ញុំឡើងវិញ ។ ខ្ញុំពិតជាអរគុណជារៀងរហូត។
I am forever grateful to Sami for creating space for me to reawaken my creativity.
Emily Marques
ក្តីស្រលាញ់ និងចំណង់ចំណូលចិត្តរបស់ សាមី ចំពោះការនិពន្ធ និង ដឹកនំារឿងល្ខោន បាននាំមកនូវភាពស្រស់ស្អាត និងរំជួលចិត្តយ៉ាងខ្លាំងដល់ការសម្តែង ។ ខ្ញុំនឹងចងចាំជារៀងរហូតក្នុងនាមជាសាក្សីម្នាក់ ។
Sami’s love for writing and theatre brought beauty and intense emotion to the stage and I will be forever grateful to have witnessed it.
Maria LaFollette-Bruno
ខ្ញុំសូមអរគុណយ៉ាងខ្លាំងចំពោះ សាមី ដែលបានចែករំលែកនូវភាពប៉ិនប្រសប់ និងទេពកោសល្យរបស់គាត់ជាមួយនឹងពិភពលោក។
I am extremely thankful to Sami for sharing his gifts and talents with the world.
Monja Mckay
សាមី និងខ្ញុំ ទើបតែបានស្គាល់គ្នា ដោយសារតែការស្រលាញ់រួមគ្នារបស់យើងចំពោះ ល្ខោន ក៏ដូចជាចំណង់ចំណូលចិត្តរបស់យើងលើអត្ថបទល្ខោន ។ ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលគាត់បានអនុញ្ញាតឱ្យខ្ញុំ សម្តែងជាតួអង្គមួយនៅលើឆាកនៃសាច់រឿងដែលគាត់បាននិពន្ឋឡើង។
Sami and I instantly connected because of our shared love of theatre and our passion for words, and I will forever be honoured he allowed me to give life to one of his amazing characters onstage.
)o(Raven)o(
សូមអរគុណចំពោះ សាមី ។ ខ្ញុំនឹងបន្តការនិពន្ធរបស់ខ្ញុំឱ្យដូចជាព្យុះ ។ ខ្ញុំនឹងរាំដូចជាខ្យល់កួច ច្រៀងដូចជាស៊ីរ៉ែន និងរស់នៅដូចជាគ្មានថ្ងៃស្អែក។
Thanks to Sami I will write like a storm, dance like a whirlwind, sing like a siren, and live like there is no tomorrow.
Pingann Oung
សាមី បានប្រើប្រាស់ទេពកោសល្យសិល្បៈរបស់គាត់ដើម្បីផ្លាស់ប្តូរជីវិតមនុស្សជាច្រើន រួមទាំងខ្ញុំផងដែរ ។ គាត់មើលឃើញពីទេពកោសល្យខ្ញុំក្នុងពេលដែលមិនមាននរណាម្នាក់បានឃើញ ហើយខ្ញុំពិតជារីករាយណាស់ចំពោះបទពិសោធន៍ដែលយើងធ្លាប់ឆ្លងកាត់ជាមួយគ្នា។
Sam has used his artistic talent to change many lives including mine; he saw me when nobody did and I am forever blessed for our experience together.
Irina Chakraborty
សាមី បានទាក់ទាញពួកយើង ដែលជាមិត្តភក្តិ អ្នកស្គាល់គ្នា អ្នកសម្តែង ទស្សនិកជន តាមរយៈទេពកោសល្យ ការនិពន្ធ និងចំណង់ចំណូលចិត្តដ៏រីករាយរបស់គាត់ ចំពោះរឿងល្ខោន។
Sami enchanted us – friends, acquaintances, actors, audiences – with his talent, his poetry, and his joyful passion for the theater.
Arttu Karppanen
សាមី គឺជាអ្នកនិពន្ធដ៏អស្ចារ្យ ជាអ្នកសរសេររឿងល្ខោន ជាអ្នកដឹកនាំរឿង ជាមិត្តភក្តិ និងជាអ្នកនិទានរឿងដ៏សំបូរបែបអំពីជីវិតរស់នៅ។
Sami was a phenomenal author, playwright, director, friend, and prolific narrator of life lived.
Laurent Villatte
ពិតជាសប្បាយរីករាយណាស់រាល់ពេលនៅជាមួយ សាមី ទំាងនៅលើឆាក ទំាងនៅពេលលេងជាមួយគ្នា។ យើងអត់ធ្មត់ តាំងចិត្ត និងស្រលាញ់សិល្បៈយ៉ាងជ្រាលជ្រៅ តើយុវជនវ័យក្មេងម្នាក់ដែលពោរពេញដោយទេពកោសល្យអាចបង្រៀនអ្នកជាច្រើនរឿងដោយរបៀបណា។ អរគុណ សាមី
So much fun with you, on stage we were up to play together resilience, determination and a deep love for art How a young and talented man can teach you so many things. Thank you
Lizzie Hodge
ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានបង្រៀនមុខវិជ្ជាល្ខោនដល់ សាមី នៅសាលាអន្តរជាតិភ្នំពេញ( ISPP)។ ខ្ញុំឃើញគាត់ចេះយ៉ាងស្ទាត់ជំនាញ ហើយខ្ញុំពិតជារីករាយយ៉ាងខ្លាំងដោយបានចូលរួមផលិតរឿងជាច្រើនដែលវាជាអំណោយដ៏ថ្លៃថ្លាមួយ។
Teaching Sami Theatre at ISPP was an honour; seeing him hone his craft and gain so much pleasure from being in so many productions was a true gift.
Divyanshu Sharma
ក្រៅពីជាមិត្តភក្តិដ៏ល្អរបស់ខ្ញុំ សាមីក៏ជាមនុស្សដែលខ្ញុំអាចចែករំលែកពេលវេលាគួរឱ្យចងចាំជាមួយបាន។ សាមី បានចែករំលែកជាមួយខ្ញុំនូវក្តីស្រលាញ់របស់គាត់ចំពោះរឿងល្ខោន ហើយក៏បានលើកទឹកចិត្តខ្ញុំឱ្យក្លាហានក្នុងការសម្តែងនៅចំពោះមុខទស្សនិកជនផងដែរ ។ សាមី នឹងស្ថិតនៅក្នុងការចងចាំរបស់ខ្ញុំជារៀងរហូត។
Apart from being my best friend with whom I shared some of my most memorable times, Sami shared with me his love for theatre and gave me the courage to perform in front of an audience – he will forever live in my memories.
Paul Glew
សាមី ជាយុវជនម្នាក់ដែលជំរុញគំនិត អមជាមួយនឹងទេពកោសល្យសិល្បៈយ៉ាងខ្លាំងខ្លា ។ ទេពកោសល្បទំាងនេះ បានផុសឡើងតាមរយៈរាល់ឃ្លាប្រយោគដែលគាត់បានតាំងចិត្តសរសេរជាសាច់រឿង ។
An inspirational young man with so much artistic talent bursting through every sentence he committed to paper.
KhunMunie Sivin
ទោះបីខ្ញុំបានស្គាល់ សាមី ក្នុងនាមជាមិត្តភក្តិ មែន តែក្រោយមកខ្ញុំបានដឹងថាខ្ញុំត្រូវជាពូរបស់គាត់ ។ បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំដោយចែករំលែកនូវសំណើចជាមួយគ្នា សាមីពិតជាបានក្លាយជាប្អូនប្រុសម្នាក់ដែលខ្ញុំស្រលាញ់ជាទីបំផុត។ ជាអារម្មណ៍ដ៏អស្ចារ្យមួយដែលបាននៅក្បែរសាមី អមជាមួយនូវការសើចឆ្លងឆ្លើយរបស់គាត់។ គាត់បានបង្រៀនខ្ញុំឱ្យ “គ្រប់គ្រងជីវិត និងចាប់យកអ្វីដែលខ្លួនចង់បាន” ហើយរស់នៅ និងស្រលាញ់អ្វីដែលខ្លួនបានធ្វើ។
Although I may have known him as a friend, later realising I was his uncle but as we spend years sharing laughs, he truly became a brother whom I love so dearly. A great spirit to be around with that contagious laugh of his. He taught me to really ‘grab life by the throat’ and truly live and love what you do.
Marin Courcoux
ដំបូងឡើយ សាមី គឺជាមិត្តដ៏អស្ចារ្យម្នាក់ ដែលបានជួយធ្វើឱ្យអាជីព សម្តែងលើកទីមួយរបស់ខ្ញុំចេញជារូបរាងយ៉ាងពិតប្រាកដ។ ខ្ញុំនឹងចងចាំនូវបេះដូងដ៏ល្អបរិសុទ្ធ គំនិតឆ្នៃប្រឌិត និងការសើចដែលមិនអាចបំភ្លេចបានរបស់គាត់ជានិរន្តរ៍។
Sami was at first a great friend, who shaped my acting career directing my first true play. I will always remember his kind heart, creative mind and his memorable laugh.
Nick Rendall
សាមី ចាត់ទុកក្តីស្រឡាញ់សំខាន់ជាងអ្វីៗទាំងអស់ អាចជាសេចក្តីស្រលាញ់ចំពោះគ្រួសារ សេចក្តីស្រលាញ់ចំពោះមិត្តភក្តិ និងសេចក្តីស្រលាញ់ចំពោះសិល្បៈរបស់គាត់។ ភាពចែងចាំងតាមរយៈស្នាដៃរបស់គាត់ គឺពិតជាជ្រាលជ្រៅណាស់ ហើយធ្វើឱ្យគាត់ស្វែងយល់អំពីខ្លួនគាត់ ក៏ដូចជាជីវិតរបស់គាត់។ ទោះបីជា សាមី បានប្រឈមមុខនឹងបញ្ហាលំបាក ដែលមនុស្សជាច្រើនមិនបានដឹង ប៉ុន្តែគាត់នៅតែមានក្តីស្រលាញ់ដែលគាត់អាចផ្តល់ឱ្យអ្នកគ្រប់គ្នានៅជុំវិញខ្លួន និងបានរកឃើញថា សិល្បៈគឺ ជាមធ្យោបាយតែមួយគត់សម្រាប់គាត់បង្ហាញនូវសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅនេះ។
Sami was, above all, driven by love. Love for his family, love for his friends, and love for his art. This shone through in his work as a truly deep, and mindful exploration of himself and his life. Although Sami was faced with hardship many other people will never know, he always had nothing but love to give to everyone around him, and found art to be a way for him to express this deep love.
Alexei Delanghe
សាមី តែងតែជំរុញអ្នកនៅជុំវិញខ្លួនឱ្យបង្កើនសមត្ថភាព និងជឿជាក់លើខ្លួនឯង។ មិនថាពួកគេជាអ្នកណា គាត់ចង់ឃើញមិត្តរបស់គាត់ សម្រេចបាននូវក្តីសុបិន បំពេញការងារតាមចំណង់ចំណូលចិត្តរបស់ពួកគេ ហើយបន្តអភិវឌ្ឍខ្លួន។ គាត់ជឿជាក់យ៉ាងមុតមាំលើសមត្ថភាពច្នៃប្រឌិតថានឹងអាចសម្រេចបាន តាមរយៈការមើលឃើញពីថាមពលក្នុងការស្វែងរកគំនិតថ្មីៗ ការសហការជាមួយមនុស្សផ្សេងៗគ្នា និងការបង្ហាញពីភាពច្នៃប្រឌិតរបស់មនុស្សម្នាក់ទៅកាន់ពិភពលោក។
Sami always pushed those around him to excel and believe in themselves. No matter what they were, he wanted to see his friends chase their dreams and passions, and to improve themselves continuously doing so. He believed deeply in the creative process’ ability to achieve this, seeing the power inherent in the exploration of new ideas, collaboration with different people and the presentation of one’s creativity to the world.
Teo Gordon
សាមី ធ្វើអ្វីៗក្នុងជីវិតជាមួយនឹងចំណង់ចំណូលចិត្តរបស់គាត់។ ពីអ្វីដែលគាត់ស្រលាញ់ មកជាសិល្បៈ និងជាចំណូលចិត្តរបស់គាត់ ។ សាមី មិនដែលគេចវេសពីការបង្ហាញអ្នកដទៃពីទំហំនៃចំណង់ចំណូលចិត្តរបស់គាត់ចំពោះអ្វីដែលគាត់ស្រលាញ់នោះទេ។ សូម្បីតែនៅថ្ងៃដែលគាត់តស៊ូខ្លាំងបំផុតជាមួយនឹងការព្យាបាលជម្ងឺក៏ដោយ ក៏ចំណង់ចំណូលចិត្ត និងភាពអង់អាចរបស់គាត់ នៅតែកើនឡើង ហើយមិនដែលថមថយម្តងណាឡើយ។
Sami approached everything in life with passion. From those he loved to his art and hobbies, he never shied away from showing others the extent of his passion for the things he held dear. Even on days he struggled most, his passion and character was always prevalent never once diminishing.