រួមគ្នាលើកស្ទួយ និងថែរក្សាអក្សរសិល្ប៍ខ្មែរ
មហោស្រពអក្សរសិល្ប៍ខ្មែរ ២០២៦ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ ដែលបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការអាន ការសរសេរ និងការស្រឡាញ់អក្សរសិល្ប៍ខ្មែរ ព្រមទាំងជំរុញការចូលរួមរបស់សាធារណជន និងយុវជនជំនាន់ក្រោយក្នុងការថែរក្សា និងបន្តមរតកវប្បធម៌ជាតិ។
អក្សរសិល្ប៍មិនត្រឹមតែជាស្នាដៃសម្រាប់ការអាន និងការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកដ៏សំខាន់មួយនៃ អត្តសញ្ញាណ ប្រវត្តិសាស្ត្រ ភាសា និងវប្បធម៌ខ្មែរ។
ក្នុងឱកាសនេះ យើងខ្ញុំសូមអំពាវនាវដល់សាធារណជន អ្នកស្រឡាញ់អក្សរសិល្ប៍ អ្នកនិពន្ធ សិល្បករ និងយុវជនទាំងអស់ ចូលរួមគាំទ្រ និងផ្សព្វផ្សាយមហោស្រពអក្សរសិល្ប៍ខ្មែរ ២០២៦ ដើម្បីរួមចំណែកធ្វើឱ្យអក្សរសិល្ប៍ខ្មែរ កាន់តែមានភាពរស់រវើក និងរីកចម្រើនទៅមុខ។
ចូលរួមថ្ងៃនេះ ដើម្បីបន្តមរតកអក្សរសិល្ប៍ខ្មែរ សម្រាប់ជំនាន់ក្រោយ។ 🇰🇭