អំពីសមាគម សុកខៀវ សមិទ្ធិ ដើម្បីសិល្បៈ | About us
សមាគម សុកខៀវ សមិទ្ធិ ដើម្បីសិល្បៈ ត្រូវបានបង្កើតឡើង ដើម្បីជាការដឹងគុណ និង ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធលោក សុកខៀវ សមិទ្ធិ ដែលបានចែកថានទៅកាលពីថ្ងៃទី ២២ ខែ តុលា ឆ្នំា ២០២៣ ។ ពីមុនសមាគមនេះត្រូវបានគេស្គាល់ថាជា អង្គការសប្បុរសធម៏ សុក ស៊ីផាន់ណា និង ខៀវ មាលី។ លោក សុកខៀវ សមិទ្ធិ គឺជាកូនប្រុសរបស់បណ្ទិតសភាចារ្យ សុក ស៊ីផាន់ណា និង លោកស្រី ខៀវ មាលី ។ លោកគឺកូនប្រុសម្នាក់ដ៏អស្ចារ្យ ជាអ្នកនិពន្ធ និង ជាអ្នកដឹកនាំល្ខោនដ៏មានទេពកោសល្យ ម្នាក់។ យើងទាំងអស់គ្នាជាឪពុកម្តាយ បងស្រី ក្រុមគ្រួសារទាំងមូល និងមិត្តមួយចំនួន មើលឃើញថាយើងទំាងអស់គ្នា កំពុងស្ថិតនៅផ្លូវបំបែកមួយបន្ទាប់ពីការចាកចេញរបស់លោក។ ភាពសោកសៅ ទុក្ខព្រួយ សោកសង្រេង អាច និង កំពុងតែញាំញី ជិវិតរបស់យើង ប៉ុន្តែយើងបានជ្រើសរើសជំនួសមកវិញនូវការបង្កើតសមាគមនេះ ដើម្បីសម្រេនូវចក្តីសុបិន្តរបស់ សមិទិ្ឋ តាមវិធីដែលយើងបានដឹង គឺការធ្វើឱ្យសុបិន្តរបស់ សមិទិ្ឋ លេចចេញជារូបរាង។ យើងបានសម្រេចចិត្តបន្ត និង រក្សានូវកេរ្តិ៍ដំណែលរបស់ សមិទិ្ឋ ឱ្យនៅគង់វង្ស និង បំផុសគំនិតយុវជនជំនាន់ក្រោយឱ្យចាប់យកជំនាញផ្នែកសិល្បៈតាមក្តីស្រម័យ និង តាមក្តីស្រឡាញ់របស់ពួកគេ។
សមាគម សុកខៀវ សមិទ្ធិ ដើម្បីសិល្បៈ មិនមែនត្រឹមតែជាសមាគមមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាដើម្បីក្តីស្រម័យ ជាជម្រកនៃភាពច្នៃប្រឌិត និងជាកាតាលីករជម្រុញឱ្យមានការផ្លាស់ប្តូរ។ យើងនឹងផ្តល់ឱកាសជូនយុវជនដែលចង់ក្លាយជា តន្ត្រីករ ជាសិល្បករ ជាវិចិត្រករ ជាអ្នកនិពន្ធ និង ជាអ្នកផលិតភាពយន្ត តាមរយៈការផ្តល់ជាអាហារូរករណ៏ សម្រាប់សិក្សារៀនសូត្រក្នុងវិស័យនេះ ។ យើងជឿជាក់ថា តាមរយៈការបណ្ដុះបណ្ដាលទេពកោសល្យទាំងនេះ យើងអាចរួមចំណែកដល់ការរីកចម្រើន និងអភិវឌ្ឍក្នុងវិស័យសិល្បៈ។
បេសកកម្មរបស់យើង គឺមិនត្រឹមតែជាការផ្តល់ឱកាសតែមួយមុខនោះទេ ប៉ុន្តែគឺជាការធានាអោយបានថា ទឹកចិត្តស្រលាញ់របស់លោក សុកខៀវ សមិទ្ធិ ដើម្បីសិល្បៈនឹងបន្តជម្រុញទឹកចិត្តដល់អ្នកជំនាន់ក្រោយគ្រប់រូប ។ យើងចង់បង្តើតសមាគមនេះឱ្យក្លាយទៅជាកន្លែងមួយដែលសិល្បករជំនាន់ក្រោយ អាចបន្តក្តីស្រម័យរបស់ពួកគេដោយគ្មានការរាំងស្ទះ បង្កើតស្នាដៃរបស់ពួកគេដោយភាពជឿជាក់ និងបំផុសគំនិតឥតដែនកំណត់។ យើងចង់ធានាឱ្យបានថាពន្លឺភ្លើងនៃភាពច្នៃប្រឌិតដែលលោក សុកខៀវ សមិទ្ធិ ដែលបានបំភ្លឺឡើង នឹងនៅតែបន្តចែងចាំងយ៉ាងត្រចះត្រចង់ក្នុងការបំភ្លឺផ្លូវសម្រាប់អ្នកទាំងឡាយណា ដែលមិនមានភាពរុញរាក្នុងការសម្រេចបាននូវក្តីស្រម័យ របស់ពួកគេ។
ជាចុងបញ្ចប់ សមាគម សុកខៀវ សមិទ្ធិ ដើម្បីសិល្បៈ មិនមែនត្រឹមតែជាថ្នាលបណ្តុះបណ្តាលបុគ្គលឱ្យមានទេពកោសល្យនោះទេ តែជាការបន្តនូវក្តីស្រម័យមួយឱ្យនៅរស់រវើក។ វាជាការធានាឱ្យបានថា សិល្បករវ័យក្មេងគ្រប់ៗរូប មានឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួន រីកចម្រើនលូតលាស់ និងចូលរួមចំណែកទៅកាន់ពិភពលោកតាមវិធីសាស្ត្រពិសេសៗដែលពួកគេមានរៀងៗខ្លួន។ សំខាន់ជាងនេះទៅទៀត វាគឺជាការធានាឱ្យបានថា ទឹកចិត្តស្រលាញ់សិល្បៈដែលបង្កប់ន័យយ៉ាងជ្រាលជ្រៅរបស់លោក សុក ខៀវសមិទ្ធិ នឹងបន្តជម្រុញលើកទឹកចិត្ត ព្រមទាំងបង្កើតឱកាសដល់យុវជនជំនាន់ក្រោយគ្រប់រូក្នុងការទទួលបាននូវឱកាសបញ្ចេញសមត្ថភាពរបស់ពួកគេ។
The Sok Khieu Samithi Art Association, previously known as the Sok Siphana & Khieu Mealy Charity Foundation, is a tribute to the late Mr. Sok Khieu Samithi. He was an extraordinary son, a gifted writer, and a skilled play director. As his parents, siblings, extended family, and friends, we found ourselves at a crossroads following his departure. We could have let grief consume us, but we chose instead to honor his memory in the most fitting way we knew how – by nurturing the dreams he held dear. We resolved to continue his legacy, to keep his dreams alive, and to inspire the younger generation to embrace their artistic passions.
The Sok Khieu Samithi Art Association is more than just an organization; it’s a platform for dreams, a haven for creativity, and a catalyst for change. We provide opportunities for aspiring musicians, artists, painters, writers, and filmmakers to study, learn, and grow. We believe that by nurturing these talents, we can contribute to the growth and development of the arts sector.
Our mission is not just to provide opportunities; it’s to ensure that Mr. Sok Khieu Samithi’s love for the arts continues to inspire future generations. We want to create a world where every young artist can dream without boundaries, create without fear, and inspire without limits. We want to ensure that the flame of creativity that Mr. Sok Khieu Samithi kindled continues to burn brightly, illuminating the path for those who dare to dream.
In the end, the Sok Khieu Samithi Art Association is not just about honoring one extraordinary individual; it’s about keeping a dream alive. It’s about ensuring that every young artist has the opportunity to shine, to grow, and to contribute to the world in their unique way. And above all, it’s about ensuring that the love for the arts that Mr. Sok Khieu Samithi embodied continues to inspire and create opportunities for future generations. Because we believe that every dream matters, and every dreamer deserves a chance to shine.
Approvals_MOI_All Documents on Smaithi association